(ភ្នំពេញ)÷ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង១៨÷៣២នាទី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន។ សម្តេចវិបុលបញ្ញា សុខ អាន ទទួលមរណភាពក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេចវិបុលបញ្ញា សុខ អាន កេីតនៅឃំុព្រះបាទជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ មានភរិយា គឺលោកជំទាវ អាយ អាន្នី សុខ អាន មានបុត្រចំនួន ៥នាក់ (ស្រី១នាក់ ប្រុស៤នាក់) ។ សម្តេចវិបុលបញ្ញា សុខ អាន គឺជាវីរបុរសជាតិខ្មែរមួយរូបដែលស្នេហាជាតិ មាតុភូមិកម្ពុជា នៃយេីង បានគោរពលាជនរួមជាតិខ្មែរយេីងជារៀងរហូតដោយក្តីអាឡោះអាល័យជាទីបំផុត។
សម្តេចវិបុលបញ្ញា សុខ អាន បានធ្វើការបម្រើប្រទេសជាតិ មាតុភូមិអស់រយៈពេលជាច្រើនឆ្នាំកន្លងមក និងបានក្លាយជាថ្នាក់ដឹកនាំជាតិជាន់ខ្ពស់មួយរូបរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
សម្តេចវិបុលបញ្ញា សុខ អាន ជាថ្នាក់ដឹកនាំជាតិមួយរូបដែលបានចូលរួមដឹកនាំជាតិមាតុភូមិកម្ពុជា កសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងស្ថិរភាពជាតិ សន្តិសុខជាតិបានយ៉ាងល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចវិបុលបញ្ញា សុខ អាន គឺជាថ្នាក់ដឹកនាំជាតិមួយរូប ដែលមានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ព្រះមហាក្សត្រ ការពារ និងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។
ទោះបីសម្តេចវិបុលបញ្ញា សុខ អាន បានលាចាកលោកយេីងនេះក៏ពិតមែន ប៉ុន្តែសម្តេចបានបន្សល់ទុកនូវគុណសម្បត្តិនិងសមិទ្ធផលស្នាដៃធំៗជាច្រេីនដ៏មហាសាលជូនចំពោះប្រទេសជាតិ និងប្រជាជាតិរបស់យេីង ដូចជា÷
១-សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែកជាមួយពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដេីម្បីស្វែងរកសន្តិភាព និងស្ថិរភាពជាតិរបស់កម្ពុជាឱយបានសុខសប្បាយ និងការរីកចម្រេីនមកដល់សព្វថ្ងៃនេះ។
២-សម្តេចវិបុលបញ្ញា បានចូលរួមបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការឈ្នះក្តីជាមួយថៃរឿងប្រាសាទព្រះវិហារ និងតំបន់ជំុវិញប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេរ ហេីយប្រាសាទព្រះវិហារបានក្លាយជាសម្បត្តិបេតិកភណ្ឌអន្តរជាតិ។
៣-សម្តេចវិបុលបញ្ញា បានដឹកនាំ និងបង្កេីតឡេីងនូវអាជ្ញាធរអប្សរា ដែលបានជម្រុញឱយមានកំណេីនភ្ញៀវទេសចរចូលមកកាន់តំបន់អង្គរវត្តខេត្តសៀមរាបពី ៤មុឺននាក់កេីនដល់ ៤លាននាក់។
៤-សម្តេចវិបុលបញ្ញា ជាស្ថាបនិក នៃសាលាភូមិន្ទរដ្ឋបាល និងសាលារាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។
៥-សម្តេចវិបុលបញ្ញា បាននាំមកវិញនូវវត្ថុបុរាណដ៏មានតម្លៃថ្លៃណាស់ មកជូនជាតិវិញ គឺវត្ថុបុរាណក្បាលអ្នកតារបស់ដូនតាខ្មែរ យេីង។
៦-និងមានស្នាដៃ និងសមិទ្ធផលជាច្រេីនទៀតរៀបរាប់មិនអស់នោះទេ ដែលសម្តេចវិបុលបញ្ញា សុខ អាន ក្នុងមួយជីវិតនេះបានលះបង់ តស៊ូទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងបុព្វហេតុដេីម្បីជាតិ និងមាតុភូមិជាទីគោរពស្រលាញ់នៃយេីង។
យេីងខ្ញំុ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយលោកជំទាវ បុត្រា បុត្រីនិងចៅប្រុស ចៅស្រី ហេីយនិងសូមដួងវិញ្ញាណក្ខន្ធរបស់សម្តេចវិបុលបញ្ញា សុខ អានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕