ខេត្តព្រះសីហនុ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៧ នៅសាលាខេត្តព្រះសីហនុមានការប្រជុំពិភាក្សាស្ដីពី ការធ្វើសវនកម្មលើការគ្រប់គ្រង អនុលោមភាពតាមបទបញ្ញាតិការគ្រប់គ្រងទ្រព្យសម្បត្ដិរដ្ឋ ការិយបរិច្ឆេទ២០១៦ និងឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្ដីអង្គភាពនានាដែលពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំនេះលោក ជាវ វិជ្ជាក់ បានផ្ដល់ឱកាសអោយមន្រ្ដីអង្គភាពនានាបានលើកឡើងនៅបញ្ហា និងមតិរបស់ខ្លួនដើម្បីដោះស្រាយ និងស្ថាបនាអង្គភាពរបស់ខ្លួន។ TR (រូបភាពដោយ សម្បត្តិ សំណាង)