ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានធ្វើកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកុម្ភៈ ស្ដីអំពី លទ្ធផលអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ។
ក្រោយពីប្រសាសន៍បើកអង្គប្រជុំរបស់ឯកឧត្តម យន្ត មីន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ អង្គប្រជុំទាំងមូលក៏បានបង្ហាញនិងពិភាក្សាអំពីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបានអាននូវរបាយការណ៏ប្រចាំខែកុម្ភៈជូនអង្គប្រជុំទាំងមូល។TR
(រូបភាព និងអត្ថបទដោយ៖ សម្បត្តិ សំណាង សារ៉ាត់)