កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ២២ និង០០ នាទី យប់ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្រ្កាបករណី គ្រឿងញៀន មួយកន្លែងដែលបានប្រព្រឹត្តនៅចំណុច សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ រួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម៖
១-ឈ្មោះ យួន នី ភេទប្រុស ឆ្នាំកំណើ់ត ១៩៩៣ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ស្រុកឈូក ខេត្តកំពត
-ទីលំនៅបច្ចុប្បន្នៈផ្ទះជួល សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ
-មុខរបរៈ កម្មកររោងចក្រ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៤
-អត្តសញ្ញាណប័ណ្ណៈ គ្មាន
-ពីបទ៖ កាន់កាប់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់តូច ទម្ងន់ ០.០៣ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ។
-ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។