Home / រដ្ឋបាលខេត្ត / កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ

កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ

ព្រះសីហនុ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ស្រ៊ុន ស្រ៊ន់ អភិបាលស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តមអភិបាលខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាល អភិបាលរង ខេត្ត ក្រុង ស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ តំណាងមន្ទីរនានានៅក្នុងខេត្តព្រះសីហនុ។

នាឱកាសនោះលោក ឈិត រតនៈ នាយករងរដ្ឋបាលខេត្ត បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំ ដោយបានធ្វើការត្រួតពិនិត្យសមាសភាព និងរបៀបវីរៈ ប្រជុំ និងចាប់ផ្ដើមដឹកនាំអង្គប្រជុំដោយលោកស្រ៊ុន ស្រ៊ន់ អភិបាលស្ដីទីខេត្តព្រះសីហនុ បានមានប្រសាសន៍បើកអង្គប្រជុំនិងបាននែនាំព្រមទាំងបានអនុញ្ញាត្តអោយរដ្ឋបាលខេត្តព្រះសីហនុដំណើរការកម្មវិធីតាមការគ្រោងទុក។

បន្ថែមពីលើនេះអង្គប្រជុំអនុវត្តទៅតាមរបៀបវារៈសំខាន់ៗដូចជា៖
-អនុញ្ញាត្តឲ្យទីចាត់ការទាំង៥ និងអង្គភាពចំណុះសាលាខេត្តព្រះសីហនុ រួមទាំងកងកម្លាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់បានធ្វើនូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារបានអនុវត្ត រួមទាំងលើកឡើងនូវបញ្ហាប្រឈមដំណោះស្រាយ និងទិសដៅអនុវត្តបន្ត។
-ស្តាប់នូវរបាយការណ៍របស់អជ្ញាធរក្រុង ស្រុក នូវអំពីបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាប្រឈម ដំណោះស្រាយ និង ទិសដៅការងារអនុវត្តបន្ត។
-ស្តាប់នូវរបាយការណ៏ របស់មន្ទីរអង្គភាពជំនាញនានា ទាក់ទងនិងផ្នែកសេដ្ឋកិច្ច
-អនុញ្ញាត្តឲ្យមន្ទីរអង្គភាពជំនាញនានា ទាក់ទងនិងផ្នែកសង្គមកិច្ច ពិភាក្សាលើបញ្ហា
រួមទាំងអនុញ្ញាត្តអោយលើកឡើងនូវបញ្ហាផ្សេងៗដែលជូបប្រទះផងដែរ។

(រូបភាព រួមជាមួយអត្តបទ៖ សម្បត្តិ សំណាង សារ៉ាត់)

27-1 27-2 27-3 27-4 27-5 27-6 27-7 27-8 27-9