Home / ព័ត៌មានសន្តិសុខសង្គម / ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់៣ ក្រុងព្រះសីហនុ

ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់៣ ក្រុងព្រះសីហនុ

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៩ និង០០ នាទី កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងដែលបានប្រព្រឹត្តនៅចំណុចក្រុម១៩ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម៖

១-ឈ្មោះ ឡេ អាន់ហ្វឿង ភេទស្រី ឆ្នាំកំណើត ១៩៧៩ ជនជាតិវៀតណាម
-ស្រុកកំណើតៈ សៃហ្គន ប្រទេសវៀតណាម
-ទីលំនៅបច្ចុប្បន្នៈស្នាក់នៅបណ្តោះអាន្នផ្ទះជួលក្រុម១៩ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៣ ប្រទេសវៀតណាម
-អត្តសញ្ញាណប័ណ្ណឬ លិខិតឆ្លងដែនលេខ៖ គ្មាន
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៣.០៩ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទ ចំនួន ០១ គ្រឿង
-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង
-សម្ភារះវេចខ្ចប់គ្រឿងញៀនមួយចំនួន និងសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី។
drug1 drug2