ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីសាលាខេត្ត និងមន្ត្រីនៃមន្ទីរនានាជុំវិញខេត្ត អញ្ជើញចូលរួមបុណ្យសពរបស់លោក អ៊ួច យ៉េន ហៅផល ជាមន្រ្តីទីចាត់ការធនធានមនុស្ស នៃសាលាខេត្តព្រះសីហនុ និងត្រូវជាស្វាមីរបស់ លោកស្រី នួន សុភាព ជាប្រធានការិយាល័យគណនេយ្យ នៃទីចាត់ការហិរញ្ញវត្ថុនៃសាលាខេត្តព្រះសីហនុ។
នាឱកាសនោះផងដែរ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បាននាំយកនូវបច្ច័យដើម្បីចូលរួមបុណ្យ និង បានអុចភ្លើងដើម្បីបូជាសពលោក អ៊ួច យ៉េន ហៅផល សូមវិញ្ញាណក្ខន្តលោកទៅកាន់សុគតិភពផងចុះ។
(រូបភាព និង អត្តបទដោយ៖សម្បត្តិ និងសំណាង)