ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្ត និងមន្ទីរជំនាញ បានសហការរៀបចំរចនាប្លង់ស្រះទឹកមុខរោងចក្រស្រាបៀរអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានសម្រេចជាស្ថាពរហើយ ក្រោមកាផ្តួចផ្តើមដឹកនាំកសាងដោយ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នេះជាសមិទ្ធផលថ្មីមួយទុកជាសម្បត្តិសាធារណៈសម្រាប់បងប្អូន អំ ពូ មីុង ប្រជាពលរដ្ឋទាំងអស់ទោះជិត រឺឆ្ងាយក្តីអញ្ជើញមកលំហែរកំសាន្ត ហាត់ប្រាណ ក្រោយសម្រាកពីការងារ មានសុខភាពទើបមានអ្វីៗទាំងអស់ ជាពិសេសគឺបងប្អូននៅឃ្លាំងលើ សង្កាត់១ ដោយពុំចាំបាច់ទៅហាត់ប្រាណនៅកន្លែងឆ្ងាយ។ ដោយ៖ Ryka