ខេត្តព្រះសីហនុ៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នាវេលាពេលព្រឹក ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាល និងមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃសាលាខេត្តព្រះសីហនុ បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងយុទ្ធនាការ “កង់គន្ធបុប្ផា ដើម្បីជីវិតកុមារកម្ពុជា” ក្នុងគោលបំណងជួយទៅដល់មន្ទីរពេទ្យគន្ឋបុប្ផា។
នាឱកាសនោះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងអោយមន្ត្រីគ្រប់លំដាប់ថ្នាក់នៃសាលាខេត្តព្រះសីហនុ បានប្រគល់នូរសាច់ប្រាក់ចំនួន ៤,៥៣៤,០០០ រៀល និង ២៤៥ ដុល្លា ដែលបានមកពីការចូលរួមបរិច្ចាគ ពីសំណាក់មន្រ្តីរាជការ សាលាខេត្តព្រះសីហនុ ជូនទៅដល់ក្រុមយុវជន របស់អង្គការសប្បុរសធម៌កម្ពុជកុលបុត្រ ។nak
(រូបភាព និង អត្ថបទដោយ៖សម្បត្តិ)