ប្រទេសថៃ៖ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំប្រតិភូជនបង្គោលខេត្តអញ្ជើញចូលជួបសំដែងការគួរសម និងសំណេះសំណាលជាមួយអភិបាលស្តីទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។
នៅក្នុងជំនួបនេះ ឯកឧត្តម យន្ត មីន ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរក្រុងប៉ាតាយ៉ាដែលបានយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រតិភូខេត្ត ព្រមទាំងធ្វើបទបង្ហាញដល់ប្រតិភូអំពីសក្តានុពលក្រុង និងផលប៉ះពាល់មួយចំនួន ដែលបណ្តាលឱ្យឆ្នេរសមុទ្ រក្នុងក្រុងអាចរង នូវការខូចខាត ទាំងនេះជាបទពិសោធន៍ដ៏ល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសថ្នាក់ដឹកនាំក្នុងខេត្តត្រូវការពារ និងជៀសវាងចំណុចអវិជ្ជមានទាំងនេះ ដើម្បីការពារឆ្នេរសមុទ្រខេត្តព្រះសីហនុឱ្យសាកសមនឹងកេរ្តិ៍ឈ្មោះសមាជិកឆ្នេរស្អាតលើពិភពលោក ។