ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ឈិន សេងងួន អភិបាលស្ដីទី ខេត្តព្រះសីហនុ និងឯកឧត្តម តាក វណ្ណថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងប្រជុំតាមរយៈវិដេអូផ្សាយផ្ទាល់ នៅសាលប្រជុំនៃសាលាខេត្តព្រះសីហនុ ដែលបានពីការផ្សាយផ្ទាល់ពី កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលធ្វើការផ្សាយផ្ទាល់ ពីវិមានសន្តិភាព ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ដែលកិច្ចប្រជុំនេះមានរបៀបវារៈ ដូចខាងក្រោម៖
១. គម្រោងវិនិយោគខ្សែបញ្ជូនអគ្គីសនី ២៣០ គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ។
២. បញ្ហាផ្សេងៗ: សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ “ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ”។
(រូបភាព និងអត្ថបទ៖ សម្បត្តិ)