Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋនៅភូមិនេសាទជំពូខ្មៅ ដើម្បីរៀបចំប្រព័ន្ធអគ្គីសនី និងតបណ្តាញទឹកស្អាត

ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋនៅភូមិនេសាទជំពូខ្មៅ ដើម្បីរៀបចំប្រព័ន្ធអគ្គីសនី និងតបណ្តាញទឹកស្អាត

ស្រុកព្រៃនប់៖ នារសៀលថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពរស់នៅ និងសាកសួរសុខទុក្ខ បងប្អូនប្រពលរដ្ឋរស់នៅក្នុងភូមិអ្នកនេសាទជំពូខ្មៅ ឃុំទួលទទឹងស្រុកព្រៃនប់ ដើម្បីរៀបចំប្រព័ន្ធអគ្គីសនី ព្រមទាំងបណ្តាញទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នាពេលអនាគតឆាប់ៗនេះ។

ក្រោយពីកកេីតភូមិនេះជាច្រើនឆ្នាំមក ប្រជាពលរដ្ឋរស់នៅទីនេះបានជួបការលំបាកក្នុងការរកទឹកសាបប្រេីប្រាស់ជាពិសេសក្នុងរដូវប្រាំង ថែមទាំងមិនទាន់មានបណ្តាញអគ្គីសនីប្រេីប្រាស់នៅឡើយទេ ទើបរដ្ឋបាលខេត្តព្រះសីហនុត្រៀមរៀបចំប្រព័ន្ធទឹកស្អាត ក៏ដូចជាប្រព័ន្ធអគ្គិសនីចូលទៅក្នុងតំបន់នេះ ៕ TR

p1

p2

p3