Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត និងមន្រ្តីរាជការ សហការជាមួយបុគ្គលិកទូរទស្សន៍PNN និងប្រជាពលរដ្ឋ ចូលរួមដាំកូនកោងកាង នៅសួនកោងកាងអាពាហ៍ពិពាហ៍ ស្រុកព្រៃនប់

ឯកឧត្តមអភិបាលខេត្ត និងមន្រ្តីរាជការ សហការជាមួយបុគ្គលិកទូរទស្សន៍PNN និងប្រជាពលរដ្ឋ ចូលរួមដាំកូនកោងកាង នៅសួនកោងកាងអាពាហ៍ពិពាហ៍ ស្រុកព្រៃនប់

ស្រុកព្រៃនប់៖ ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ នៅព្រឹកនេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយបុគ្គលិកទូរទស្សន៍ ភីអិនអិន (PNN) និងប្រជាពលរដ្ឋ បានរួមគ្នាដាំកូនកោងកាងចំនួន ១ ម៉ីនដើមនៅសហគមន៍នេសាទព្រៃនប់ពីរ ហៅសួនកោងកាងអាពាហ៍ពិពាហ៍ ស្ថិតនៅឃុំទឹកថ្លា និងសហគមន៍នេសាទជំពូខ្មៅ ស្ថិតនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមការរៀបចំរបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីររុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីរក្សាការពារបរិស្ថាន និងបណ្តុះគំនិតដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមចំណែកក្នុងការរក្សាព្រៃឈើ ព្រមទាំងរក្សាទំនៀមទម្លាប់ក្នុងសហគមន៍ថែមទៀតផង ៕ TR

pnn1

pnn2

pnn3

pnn4

pnn5

pnn6