ស្រុកព្រៃនប់៖ ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៧ នាព្រឹកនេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ១០៨ គ្រួសារ នៅតំបន់តាលះ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ដែលជាតំបន់សាច់ស្រយាលមួយ នៅទីនោះពុំទាន់មានប្រព័ន្ធទឹកស្អាត និងអគ្គិសនីទៅដល់នៅឡើយទេ។
នៅក្នុងឱកាសនេះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋរួមគ្នាបង្កបង្កើនផលកសិកម្ម និងសំអាតបរិស្ថានទាំងអស់គ្នា ព្រមទាំងអប់រំកូនចៅឱ្យនៅឆ្ងាយពីគ្រឿងញៀន និងប្រកបរបសុចរិក ជៀសវាងនាំផលលំបាកដល់ក្រុមគ្រួសារ និងសង្គមជាតិផងដែរ ជាពិសេសសូមឱ្យប្រជាពលរដ្ឋបំពេញកាតព្វកិច្ចចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។ TR