Home / ព័ត៌មានទូទៅ / ប្រកាសអន្តរក្រសួង ស្តីពី ការកែសម្រួលប្រការទី៩ នៃប្រកាសអន្តរក្រសួងលេខ២១៥ ប្រក/ដនស.មផ

ប្រកាសអន្តរក្រសួង ស្តីពី ការកែសម្រួលប្រការទី៩ នៃប្រកាសអន្តរក្រសួងលេខ២១៥ ប្រក/ដនស.មផ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ ប្រកាសអន្តរក្រសួង ស្តីពី ការកែសម្រួលប្រការទី៩ នៃប្រកាស អន្តរក្រសួង លេខ២១៥ ប្រក/ដនស.មផ

ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ លោក សុខ ផន អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោកអភិបាលក្រុង លោកប្រធានមន្ទីរដ.ន.ស.ស ខេត្ត លោក-លោកស្រី ចៅសង្កាត់ ប្រធានភូមិ និងមន្រ្តីពាក់ព័ន្ធ នានា នៅជុំវិញខេត្តព្រះសីហនុផងដែរ ។

ក្នុងប្រការទី៩ នៃប្រកាស អន្តរក្រសួងលេខ២១៥ ប្រក/ដនស.មផ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីតួនាទី និងការទទួលខុសត្រូវ របស់រដ្ឋបាល ឃុំ សង្កាត់ ក្នុងការចុះបញ្ជីដីធ្លី បានបែងចែកជា៣ផែ្នកធំៗគឺ
១-អំពីការចុះបញ្ជីដីលើកដំបូង
២-អំពីការចុះបញ្ជីដីបន្ត
៣-អំពីការផ្តល់ព័ត៌មាន

កិច្ចប្រជុំប្រកាសនេះ បានបញ្ចប់ទៅដោយភាពរីករាយ ជាចុងក្រោយ គណៈអធិបតី មានមិតិផ្តាំផ្ញើ អំពីប្រតិភូកម្ម ឱ្យឃុំ ស្រុក ពិនិត្យ ក្នុងការចុះហត្ថលេខា លើកិច្ចសន្យាផ្ទេរដី និងនាំឱ្យយើង ត្រូវផ្សព្វផ្សាយពិគ្រោះយោបល់ ឱ្យបានច្បាស់លាស់។ (សម្បត្តិ)

01

02

03

04

05