Home / រដ្ឋបាលខេត្ត / កិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ

កិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ជាម ហ៊ឹម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងបានរៀបចំនូវកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី២ ដែលរៀបចំដោយ ក្រុមប្រឹក្សាខេត្តព្រះសីហនុនៅសាលាខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យន្ត មីន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្តលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលខេត្តព្រះសីហនុ លោកអភិបាលក្រុង លោក លោកស្រី សមាជិកដែលអញ្ជើញមកពីមន្ទីរអង្គភាពនានាផងដែរ។

ក្រៅពីឯកឧត្តមបានមាននូវប្រសាសន៍នែនាំនានានៅក្នុងអង្គប្រជុំក៏បានលើកឡើងនូវចំនុចសំខាន់ៗមកពិភាក្សារួមមាន៖
-ពិនិត្យទៅលើកូរ៉ុម
-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី២
-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០១៧ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧)
-ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ផអ៣ ទី២ ឆ្នាំ២០១៧ របស់រដ្ឋបាលសាលាខេត្តព្រះសីហនុ
-ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ រួមទាំងពិភាក្សាអំពីបញ្ហាផ្សេងៗទៀត។  (រូបភាព និងអត្ថបទដោយ៖ គឹម សម្បត្តិ).

con-meeting

con-meeting1

con-meeting2

con-meeting4

con-meeting5

con-meeting6

con-meeting7

con-meeting8

con-meeting9

con-meeting10

con-meeting11