Home / ព័ត៌មានសន្តិសុខសង្គម / ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងជំនាញ នគរបាលប្រឆាំងគ្រឿងញៀន បង្រ្កាបបាន ២ករណីផ្សេងគ្នា នៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុ

ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងជំនាញ នគរបាលប្រឆាំងគ្រឿងញៀន បង្រ្កាបបាន ២ករណីផ្សេងគ្នា នៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុ

កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៥ និង ១០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្រ្កាប
ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចភូមិពូធឿង ឃុំបិតត្រាំង
ស្រុកព្រៃនប់ ខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម៖

ករណីទី១៖
១-ឈ្មោះ សុខ ពេជ្រ ភេទប្រុស ឆ្នាំកំណើត ១៩៩៦ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ

-ស្រុកកំណើតៈ ភូមិពូធឿង សង្កាត់បិតត្រាំង ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៧ (ថ្មី)
-អត្តសញ្ញាណប័ណ្ណៈ គ្មាន
វត្ថុតាងចាប់យកបានរួមមាន៖
-ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង
-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

ករណីទី២៖
កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១៩ និង ៤០ នាទី កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន
បានបង្រ្កាបករណី កាន់កាប់-រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុចមុខសាលាចិន
កាងហួរ ក្រុម១២ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិត
ខាងក្រោម៖១-ឈ្មោះ អ៊ឹង សុខី ហៅក្រៅឡុង ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ

-ស្រុកកំណើតៈ ភូមិ២ សង្កាត់២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ លាងរថយន្ត
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៧ (ថ្មី)
-អត្តសញ្ញាណប័ណ្ណៈ គ្មាន

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៧៨ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង

ចំពោះករណីទាំងពីរខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ
ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

drug-111

drug11111

drug-1111

drug-1112