ខេត្តព្រះសីហនុ៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំស្តីពី ការពិភាក្សា និងផ្ទៀងផ្ទាត់
ព្រំប្រទល់ រវាងក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ក្រោមអធិបតីភាព ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី
នគរូបនីយកម្មនិងសំណង់។
នៅក្នុងក្នុងអង្គប្រជុំនេះ ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក៏បានអោយ មន្ទីរ
នានា រួមទាំងមន្រ្តីពាក់ព័ន្ធលើកឡើងនូវនីតិវិធីក្នុងការផ្ទៀងផ្ទាត់ នឹងបញ្ហានានាផងដែរ។
តាមអង្គប្រជុំក៏បានបង្ហាញអោយដឹងផងដែរថា ក្រុមការងារដែលដឹកនាំដោយ ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំ
ដែនដីនគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយក្រុមការងាររបស់ខេត្តព្រះសីហនុ និងចុះពិនិត្យនូវទីតាំងជាក់ស្តែងនា
ពេលខាងមុខនេះ ហើយក៏បានយោងនូវស្មារតីអង្គប្រជុំនាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ស្តីពីការកំនត់នូវការបោះព្រំប្រទល់រវាង
ក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ ព្រំប្រទល់គោល រវាងក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ផងដែរ។
(រូបភាព និង អត្ថបទ៖សម្បត្តិ)