Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សាអំពីករណីដីតំបន់ អភិរក្សទឹកសាបបឹងព្រែកទប់ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

កិច្ចប្រជុំពិភាក្សាអំពីករណីដីតំបន់ អភិរក្សទឹកសាបបឹងព្រែកទប់ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំពិភាក្សាអំពីករណីដីតំបន់
អភិរក្សទឹកសាបបឹងព្រែកទប់ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម
ប៉ែន សុផល 
រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង
អភិបាលរងខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីសា្ថប័នពាក់ព័ន្ធនានាជាច្រើនទៀតផងដែរ ។

ក្នុងកិច្ចប្រជុំនេះបានពិភាក្សាទៅលើបញ្ហានានាដែលជាប់ពាក់ព័ន្ធទៅនឹងករណីដីតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ក្នុង
ការរៀបចំធ្វើអាងចម្រោះទឹកតាមបែបធម្មជាតិ ការកសាងប្រព័ន្ធលូទឹក ការគ្រប់គ្រងសំណង់រឹង រាវ ការធ្វើផែនការប្រើប្រាស់
ដី ការកំណត់ទំហំបឹង ទំហំផ្លូវជុំវិញបឹងព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីការពារបឹងធម្មជាតិមួយនេះឱ្យ
បរិស្ថានល្អ សម្រាប់បម្រើសេវាទេសចរណ៍ និងផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល៕ TR

(រូបភាព និងអត្ថបទដោយ៖ វិឆ័យ និងសម្បត្តិ)

b

b1

b2

b3

b5