Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ពិភាក្សាការអនុវត្តផែនការ ការកែលម្អតំបន់ឆ្នេរអូឈើទាល និងការរៀបចំសាងសង់តូបកម្សាន្តថ្មី នៅឆ្នេរ អូរឈើទាល ក្រុង-ខេត្តព្រះសីហនុ

កិច្ចប្រជុំ ពិភាក្សាការអនុវត្តផែនការ ការកែលម្អតំបន់ឆ្នេរអូឈើទាល និងការរៀបចំសាងសង់តូបកម្សាន្តថ្មី នៅឆ្នេរ អូរឈើទាល ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០១៧ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុង
កិច្ចប្រជុំពិភាក្សាការអនុវត្តផែនការការកែលម្អតំបន់ឆ្នេរអូឈើទាល និងការរៀបចំសាងសង់តូបកម្សាន្តថ្មី នៅឆ្នេរអូឈើទាល
នៅសាលាប្រជុំគណៈអភិបាល នៃសាលាខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំនេះផងដែរបានពិភក្សាទៅលើបញ្ហានានាដែរជាប់ពាក់ព័ន្ធទៅនិងការអនុវត្តផែនការកែលម្អតំបន់ឆ្នេរអូរ
ឈើទាល និងការរៀបចំសាងសង់តូបកម្សាន្តថ្មី នៅឆ្នេរអូរឈើទាល ក្នុងគោលដៅកែលម្អតំបន់ឆ្នេរអូរឈើទាល អោយកាន់
តែមានសោភណភាព សណ្តាប់ធ្នាប់ បរិស្ថានបៃតង វប្បធម៌ជាតិ និងមានតម្លៃទាំងសេដ្ឋកិច្ចបន្ថែម ក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ ដែលឯកភាពទៅតាមកិច្ចប្រជុំនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ ដែល
មានចែងនៅក្នុងលិខិតលេខ ០៣៣អ.គអឆក ចុះនៅថ្ងៃទី២៥ ខែវិចិ្ឆការ ឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិ គ្រប់គ្រង
និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

(រូបភាព និង អត្ថបទដោយ៖សម្បត្តិ)

a1

a2

a3

a4