ខេត្តព្រះសីហនុ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ មានកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងឯកភាព ប្រតិទិនកសាងកម្មវិធីវិនិយោគបីឆ្នាំ រំកិល (២០១៧-២០១៩)សេចក្ដីព្រាង កែសម្រួលសមាសភាព ក្រុមការងារកសាងផែនការខេត្ត និងសេចក្ដីព្រាង សមាសភាព គណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស និងឯកភាព ជ្រើសរើសក្រុងព្រះសីហនុ សម្រាប់អនុវត្តសាកល្បងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃផ្ទៃក្នុង របស់ រដ្ឋបាលក្រុង។ (សុខន សាវុទ្ធ)