ខេត្តព្រះសីហនុ៖ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ
លេខ០០១ លេខ០០២ និងលេខ០០៣ ក្រោមអធិបតីភាព លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏បានថ្លែងអំពីសេចក្ដីណែនាំ លេខ០០១ ស្ដីពីការបញ្ជូនជនជាប់ឃុំ (អ្នកជំងឺ) ទៅពិនិត្យសម្រាក
ព្យាបាល និងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យខាងក្រៅ សេចក្ដីណែនាំលេខ ០០២ ស្ដីពីការគ្រប់គ្រង ការត្រួតពិនិត្យ និងការចុះ
បញ្ជីប្រព័ប្ធទូរស័ព្ទនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធគាររាជធានី ខេត្ត សេចក្ដីណែនាំលេខ ០០៣ ស្ដីពីការអនុវត្តន៍ផែន
ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ចុះថ្ងៃទី១៩ ខែមករា
ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធនាគារ រួមជាមួយនឹងបង្ហាញពីលិខិតពាក់ព័ន្ធនានាផងដែរ ។
(រូបភាព និង អត្ថបទដោយ៖ សម្បត្តិ វិឆ័យ)