Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងការិយាល័យនគរបាលប្រឆាំង គ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

កម្លាំងការិយាល័យនគរបាលប្រឆាំង គ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀន នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ២១ និង ៣០ នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន
បានបង្ក្រាបករណី គ្រឿងញៀន មួយកន្លែងស្ថិតនៅក្រុម៥ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឃាត់ខ្លួនជន
សង្ស័យរួមទាំងវត្ថុតាងចាប់យកមានដូចខាងក្រោម៖
១-ឈ្មោះ សុក នួនសេរីគីម៉ូ ភេទប្រុស ឆ្នាំកំណើត ១៩៩២ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម៥ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ១១
-អត្តសញ្ញាណបណ្ណ័ៈ100671241 ចុះថ្ងៃទី២១-០៥-២០១២ ផុតកំណត់ថ្ងៃទី២១-០៥-២០២២
-មុខរបរៈ ដុតធ្យូង
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
២-ឈ្មោះ នូយ សុផល ភេទស្រី ឆ្នាំកំណើត ១៩៩៧ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ អូរមួយ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម៥ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៩
-អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-មុខរបរៈ ចិញ្ចឹមមាន់
៣-ឈ្មោះ នូយ ហឿន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ អូរមួយ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម៥ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៤
-អត្តសញ្ញាណប័ណ្ណ: គ្មាន
-មុខរបរៈ ដុតធ្យូង
-ពីបទៈប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

៤-ឈ្មោះ ពៅ ស៊ីនឿន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ អូរតាប៉ាង សង្កាត់ឧកញ៉ាហេង ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម៥ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌ៈ គ្មាន
-អត្តសញ្ញាណប័ណ្ណ: គ្មាន
-មុខរបរៈ ដុតធ្យូង
-ពីបទៈប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀនមេតំហេ្វតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៥១.៤ ក្រាម (ទម្ងន់សុទ្ធ)
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង
-ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង
-អាវុធកែច្នៃ ចំនួន ០២ ដើម

កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី។

drug-1

drug-2

drug-3

drug-4

drug-5

drug-6

drug-7

drug-8

drug-9