Home / ព័ត៌មានទូទៅ / កិច្ចប្រជុំបូកសរុប លទ្ឋផលការងារ ប្រចាំខែមករា និងទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០១៧ របស់រដ្ឋបាល ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមអភិបាលខេត្ត

កិច្ចប្រជុំបូកសរុប លទ្ឋផលការងារ ប្រចាំខែមករា និងទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០១៧ របស់រដ្ឋបាល ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមអភិបាលខេត្ត

ខេត្តព្រះសីហនុ៖ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំបូកសរុបលទ្ឋផលការងារ
ប្រចាំខែមករា និងទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន
អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាល អភិបាល
រងខេត្ត-ក្រុង-ស្រុក មេបញ្ជាការដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរ តំណាងមន្ទីរនានានៅក្នុងខេត្តព្រះសីហនុ។

នាឱកាសនេះឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ សមាជិក សមាជិកា
ក្នុងអង្គប្រជុំ និងបើកអង្គប្រជុំតាមការគ្រោងទុករបស់រដ្ឋបាលខេត្តព្រះសីហនុ។

អង្គប្រជុំអនុវត្តទៅតាមរបៀបវារៈសំខាន់ៗដូចជា៖
-អនុញ្ញាត្តឲ្យទីចាត់ការទាំង៥ របស់រដ្ឋបាលខេត្តព្រះសីហនុ   រួមទាំងអង្គភាពចំរុះ   កងកម្លាំងការពារសន្តិសុខ សុវត្ថិភាព
សណ្តាប់ធ្នាប់បាន ធ្វើនូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារបានអនុវត្ត រួមទាំងលើកឡើងនូវបញ្ហាប្រឈមដំណោះស្រាយ
និងទិសដៅអនុវត្តបន្ត។
-ស្តាប់នូវរបាយការណ៍របស់អជ្ញាធរក្រុង ស្រុក នូវអំពីបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាប្រឈម ដំណោះស្រាយ
និង ទិសដៅការងារអនុវត្តបន្ត ការពង្រឹងច្បាប់ -ល-។
-ស្តាប់នូវរបាយការណ៏ របស់មន្ទីរអង្គភាពជំនាញនានា ទាក់ទងនិងផ្នែកសេដ្ឋកិច្ច
-អនុញ្ញាត្តឲ្យមន្ទីរអង្គភាពជំនាញនានា ទាក់ទងនិងផ្នែកសង្គមកិច្ច ពិភាក្សាលើបញ្ហា
រួមទាំងអនុញ្ញាត្តអោយលើកឡើងនូវបញ្ហាផ្សេងៗដែលជូបប្រទះផងដែរកន្លងមក និងទិសដៅសម្រាប់អនុវត្ថបន្តសម្រាប់
ខែកុម្ភៈ៕TR  (រូបភាព រួមជាមួយអត្តបទ៖ សម្បត្តិ)

1-31

2-31

3-31

4-31

5-31

6-31

7-31

8-31

9-31

10-31

11-24

12-31