Home / ព័ត៌មានទូទៅ / ពិធីបិទសន្និបាតបូក សរុបត្រួតពិនិត្យ លទ្ធផលការងារ ឆ្នាំ២០១៦ និង លើកទិសដៅភារកិច្ច អនុវត្តបន្តសម្រាប់ ឆ្នាំ២០១៧ របស់រដ្ឋបាល ខេត្តព្រះ សីហនុ

ពិធីបិទសន្និបាតបូក សរុបត្រួតពិនិត្យ លទ្ធផលការងារ ឆ្នាំ២០១៦ និង លើកទិសដៅភារកិច្ច អនុវត្តបន្តសម្រាប់ ឆ្នាំ២០១៧ របស់រដ្ឋបាល ខេត្តព្រះ សីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម លូ រ៉ាមីន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់
សម្ដេចក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ ជាអធិបតីក្នុងពិធីបិទសន្និបាត បូក
សរុបត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៦ និង លើកទិសដៅភារកិច្ចអនុវត្តបន្តសម្រាប់ឆ្នាំ២០១៧  របស់រដ្ឋបាលខេត្តព្រះ
សីហនុ នៅសាលាខេត្តនារសៀល ថ្ងៃទី២៦ខែមករាឆ្នាំ២០១៧ បន្ទាប់ពី សន្និបាតនេះ បានដំណើការអស់រយៈ  ពេល១ថ្ងៃ
រួចមក។

អញ្ជើញចូលរួមជា អធិបតីនិងជាកិត្តិយសក្នុងពិធីនេះ មានឯកឧត្តម យន្ត មីន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ
ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន
អនុប្រធានមន្ទីរ អង្គភាពស្ថាប័នរដ្ឋក្នុងខេត្តរួមនិងមន្ត្រីតំណាង អាជ្ញាធរ ក្រុង ស្រុកមួយចំនួនទៀត។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍របស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ចំពោះវត្តមានរបស់
ឯកឧត្តម លូ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចូល រួមក្នុងអង្គសន្និបាតនេះរួចមក ឯកឧត្តម លូ រ៉ាមីន
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍សំណេះសំណាលដោយថ្លែងការកោតសរសើ ចំពោះ អាជ្ញាធរខេត្តព្រះ
សីហនុ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ រួមនិងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាអនុវត្តន៍នូវកម្មវិធី
នយោបាយរបស់រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការខិតខំបំពេញភារកិច្ច កសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិ
ធ្វើអោយមានការវិវត្តរីកចំរើនជាបន្តបន្ទាប់។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើរអោយគ្រប់ផ្នែក គ្រប់ថ្នាក់ បន្តការបំពេញភារកិច្ចនេះបន្ថែមទៀត សំដៅ
រួមជាមួយរាជរដ្ឋាភិបាលក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ បង្កើនជីវភាពរស់នៅ ជូនមន្ត្រីរាជការនិងប្រជាពលរដ្ឋ ក្នុងគោល
នយោបាយកាត់បន្ថយភាពក្រីក្រ។ នៅក្នុងឱកាសដ៍ឧត្តុងឧត្តមនេះ ឯកឧត្តម លូ រ៉ាមីន អនុរដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់
សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបំពាក់គ្រឿង ឥស្សរិយស ជូនដល់មន្ត្រី
រាជការដែលមានស្នាដៃល្លក្នុងការបំពេញ ភារកិច្ច ជូនប្រទេសជាតិកន្លងមក ប្រកបដោយបរិយាកាសសប្បាយរីករាយ៕

បន្ទាប់ពីពិធីបានបញ្ចប់ដោយក្តីរីករាយ នៅរដ្ឋបាលខេត្តព្រះសីហនុក៏បានរៀបចំនូវពិធីជប់លៀង ដើម្បីអបអរសាទរភាពជោគ
ជ័យភារកិច្ចនាឆ្នាំកន្លងមក។