Home / ព័ត៌មានទូទៅ / អបអរសាទរ ពិធីបើក សន្និបាត ត្រួតពិនិត្យលទ្ធផលការងារ ក្នុងឆ្នាំ២០១៦ និងលើកទិសដៅ អនុវត្តបន្តសម្រាប់ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តព្រះសីហនុ

អបអរសាទរ ពិធីបើក សន្និបាត ត្រួតពិនិត្យលទ្ធផលការងារ ក្នុងឆ្នាំ២០១៦ និងលើកទិសដៅ អនុវត្តបន្តសម្រាប់ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវពិធីសន្និបាត ត្រួតពិនិត្យលទ្ធផល
ការងារឆ្នាំ២០១៦ និង លើកទិសដៅ អនុវត្តបន្ត  សម្រាប់ឆ្នាំ២០១៧ របស់រដ្ឋបាល ខេត្តព្រះសីហនុ ក្រោម អធិបតីភាព
ឯកឧត្តម ជាម ហុីម  ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម យន្ត មីន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ
ព្រមទាំងការអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស ពីសំណាក់ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តព្រះ
សីហនុមន្ត្រីអ្នកមុខអ្នកការ រដ្ឋបាលសាលាខេត្ត ប្រធានអនុប្រធានមន្ទីរ អង្គភាពស្ថាប័នរដ្ឋ អង្គភាពស្ថាប័នបោះទីតាំងក្នុងខេត្ត
រួម និងតំណាងអាជ្ញាធរក្រុង ស្រុក ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកអង្គសន្និបាត ដោយលើកឡើង អំពីការខិត
ខំប្រឹងប្រែង របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ស្ថាប័នអង្គភាពរួមជាមួយនិងប្រជាពលរដ្ឋផងនោះ ក្នុងការបំពេញភារកិច្ច
កសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិក្នុងឆ្នាំ២០១៦កន្លងមក ដោយបានអនុវត្តន៍តាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនៃ
ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានចាត់ទុកអង្គសន្និបាត នេះ ជាវេទិកាដ៍សំខាន់ ក្នុងការពិភាក្សា ផ្តល់យោបល់ជុំវិញការអនុវត្ត និង
លទ្ធផលការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ កន្លងមក និងដើម្បីកំណត់ទិសដៅថ្មី សម្រាប់បំពេញភារកិច្ចក្នុងឆ្នាំ២០១៧
នេះអោយមានប្រសិទ្ធិភាព។

ឯកឧត្តម ក៏បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០១៦ កន្លងមកនេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មូល
ដ្ឋានក្នុងខេត្តព្រះសីហនុ បានខិតខំបំពេញភារកិច្ចដើម្បីប្រយោជន៍សង្គម និងជីវភាព រស់នៅទទួលបានលទ្ធផលវិជ្ជមានយ៉ាង
ច្រើន ហើយតាមរយៈនេះហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក៍ត្រូវបានបង្កើតឡើងបម្រើឱ្យវិស័យនានាក្នុងខេត្តដូចជាការស្ថាបនា
ផ្លូវថ្នល់ទាំងនៅទីជនបទនិងទីក្រុង ការកសាងសួនច្បារសាធារណៈ និងការពង្រីកសោភ័ណ្ឌទីក្រុង ដែលបម្រើឱ្យវិស័យ
ទេសចរណ៍ និងការកសាងនូវមូលដ្ឋានគ្រឹៈលើវិស័យកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មជាដើម។ពាក់ព័ន្ធដល់ការងារបន្ត
សម្រាប់ឆ្នាំ២០១៧ មុននិងឆ្លងទៅកម្មវិធីបិទអង្គសន្និបាត។

ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក៍ដូចជាអាជ្ញាធរនៅតាមមូលដ្ឋានភូមិឃុំសង្កាត់ ស្រុក
និងខេត្តបន្តសកម្មភាពដែល មានកន្លងមក ខិតខំការពារ សន្តិសុខសណ្ដាប់ធ្នាប់សង្គម ការពារផលប្រយោជន៍ប្រជាពលរដ្ឋ
លុបបំបាត់ភាពអសកម្មផ្សេងៗដើម្បីរួមគ្នាធ្វើការអភិវឌ្ឍន៍ខេត្តព្រះសីហនុ អោយមានការវិវត្តន៍លើគ្រប់វិស័យ៕

ក្នុងនោះដែរក៏មានការធ្វើបទបង្ហាញមួយចំនួនដូចជា :
១ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ស្ដីពីបញ្ហាទំនាស់ដីធ្លីនៅក្នុងខេត្ត ។
២ លោក ប្រាក់ វិសាល នាយករងទីចាត់ការរដ្ឋបាល ជំនួសអោយលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ស្ដីពីការ
គ្រប់គ្រងតំបន់ឆ្នេរ និងកោះ ។
៣ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ស្ដីពីការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព
៤ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ស្ដីពីការគ្រប់គ្រងធនធានធម្មជាតិ
៥ ខណ្ឌរដ្ឋបាលព្រៃឈើ
៦ ខណ្ឌរដ្ឋបាលជលផល
៧ មន្ទីរទេសចរណ៍ ។

(រូបភាព និង អត្ថបទដោយ៖សម្បត្តិ)