ខេត្តព្រះសីហនុ៖ ថ្ងៃទី២៦ ខែមករា ឆ្នា២០១៧ ព្រឹកនេះមាន នាវាទេសចរណ៍មួយគ្រឿងឈ្មោះVolendam របស់ប្រទេស
NETHERLAND បានចាកចេញពីប្រទេសវៀតណាម ចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង០៥:០៥ នាទី
ដោយក្នុងនាវាមានផ្ទុកនាវិក ៦០១នាក់ ស្រី ៩៣នាក់ មាន៣១សញ្ជាតិ និងភ្ញៀវទេសចរណ៍ចំនួន ១.៣៦៣នាក់ ស្រី
៧៣២នាក់ មាន៤១សញ្ជាតិ។ ក្នុងនោះមានភ្ញៀវជនជាតិអាមេរិក ៤៦៨នាក់ ជនជាតិ អង់គ្លេសចំនួន២៧៧នាក់ និងជនជាតិ
កាណាដាចំនួន ២១១នាក់។
នាវានេះនឹងចាកចេញទៅកាន់ប្រទេសថៃនៅម៉ោង ១៤:៣០. នាទី នាថ្ងៃដដែល ៕ TR