Home / ព័ត៌មានទូទៅ / កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការរៀបចំយន្ត ការគាំទ្រការអភិវឌ្ឍធនធានមនុស្ស និងរៀបចំបច្ចុប្បន្ឋភាពបញ្ជីឈ្មោះអ្នកផ្តល់សេវាកម្ម អភិវឌ្ឍន៍សមត្ថភាពសម្រាប់ ខេត្តព្រះសីហនុ

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការរៀបចំយន្ត ការគាំទ្រការអភិវឌ្ឍធនធានមនុស្ស និងរៀបចំបច្ចុប្បន្ឋភាពបញ្ជីឈ្មោះអ្នកផ្តល់សេវាកម្ម អភិវឌ្ឍន៍សមត្ថភាពសម្រាប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការរៀបចំយន្ត
ការគាំទ្រការអភិវឌ្ឍធនធានមនុស្ស និងរៀបចំបច្ចុប្បន្ឋភាពបញ្ជីឈ្មោះអ្នកផ្តល់សេវាកម្មអភិវឌ្ឍន៍សមត្ថភាពសម្រាប់ខេត្តព្រះ
សីហនុ ក្រោមអធិបតីភាពលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងអភិវឌ្ឍ
ធនធានមនុស្សខេត្តព្រះសីហនុ។

កិច្ចប្រជុំផ្សព្វផ្សាយមានគោលបំណងអោយអ្នកពាក់ព័ន្ធបាន យល់ច្បាស់អំពី យន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្ស និង
បច្ចុប្បន្ឋភាពបញ្ជៀបអ្នកផ្តល់សេវាអភិវឌ្ឍន៍សមត្ថភាពរបស់ រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០១៧។

នាឱកាសនោះផងដែរលោក សុខន សាវុទ្ធ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីថ្នាក់ជាតិខេត្ត បានធ្វើនូវបទបង្ហាញស្តីពី ការរៀបចំយន្តការ
គាំទ្រការអភិវឌ្ឍធនធានមនុស្ស និង រៀបចំបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកផ្តល់សេវាកអភិវឌ្ឍន៍សមត្ថភាពសម្រាប់ខេត្តព្រះសីហនុ
ដែលមានគោលដៅ បង្ហាញអំពីយន្តការ មណ្ឌលអភិវឌ្ឍធនធានមនុស្ស បង្ហាញពីទម្រងព័ត៌មានអំពីអង្គភាព និងអ្នកផ្តល់សេវា
កម្មអភិវឌ្ឍសមត្ថភាព ទម្រង់កិច្ចព្រមព្រៀង រួមទាំងបង្ហាញអំពីផែនការអន្តរាគមន៍ប្រចាំឆ្នាំ២០១៧៕nak

(រូបភាព និងអត្ថបទ៖សម្បត្តិ)

1-25

2-25

3-25

4-25

5-25

6-25

7-25