ខេត្តព្រះសីហនុ៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំចាប់ឆ្នោតផ្តល់ដីតំបន់ក្បាលឆាយ
ជូនប្រជាពលរដ្ឋក្នុងតំបន់បន្ទាយកងពល៣១ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ប្រជាជន
ដែលត្រូវទទួលបានដីមានចំនួន ១២៤គ្រួសារដែល មានទីតាំង ៣កន្លែងផ្សេងគ្នា ដោយមានការចូលរួមជាអធិបតីភាព
ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។
ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ សំណេះសំណាលជាមួយបងប្អូនប្រជា
ពលរដ្ឋដោយគូសបញ្ជាក់ថា ល្ងាចនេះយើងធ្វើការចាប់ឆ្នោតបែងចែកដីតំបន់ក្បាលឆាយជូនដល់បងប្អូនប្រជាពលរដ្ឋ
ដែលគ្មានដីរស់នៅពិតប្រាកដ ដែលបានរស់នៅមិនរៀបរយក្នុងតំបន់អភិរក្សព្រែកទឹកសាបក្បាលឆាយ នៅភូមិ១
សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានដីរស់នៅដោយស្របច្បាប់ ហើយការចាប់ឆ្នោត
ទទួលយកដី នាពេលនេះ គឺលើក ទី២ហើយ គឺលើកទី១ មានប្រជាពលរដ្ឋ ១២៧គ្រួសារបាន ទទួលដីពីរដ្ឋបាលខេត្ត
ដែលស្ថិតនៅទល់មុខពន្ធាគារខេត្តព្រះសីហនុ និងលើកទី២នេះ មានប្រជាពលរដ្ឋចំនួន ១២៤គ្រួសារចូលរួមចាប់ឆ្នោត
ទទួលបានដីពីរដ្ឋបាលខេត្ត ដោយចែកជាបីកន្លែង:
-តំបន់ទី១ ស្តិតនៅខាងក្រោយរោងចក្រ RCI មានចំនួន ៨១គ្រួសារ
-តំបន់ទី២ ស្ថិតនៅជិតបន្ទាយយោធាក្រុងមានចំនួន ៣៣គ្រួសារ
-និងតំបន់ទី៣ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុងនិងខេត្តព្រះសីហនុមានចំនួន ១០គ្រួសារ
ក្នុងនោះដែររដ្ឋបាលខេត្តពិនិត្យមើលបងប្អូនដែលរស់នៅក្នុងតំបន់អនុក្រឹត្យ១១៦ និងបន្តនិតិវិធីធ្វើការបែងចែកជូន
ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដហើយបានរស់នៅក្នុងតំបន់អភិរក្សព្រែកទឹកសាបក្បាលឆាយ។
ឯកឧត្តមបានបន្តថា សូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវមាន ការជឿជាក់លើរដ្ឋបាលខេត្ត ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា
ព្រោះការចាប់ឆ្នោតចែកដី ជូននៅនាពេលនេះ គឺដោយសារមានការឯកភាពពីសម្តេចអគ្គមហា សេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលេខ ១១៦ ដើម្បីកាត់ឆ្វែលដីចែកជូន
ប្រជាពលរដ្ឋនាពេលនេះ ។
រដ្ឋបាលខេត្ត បានបង្កើតគណៈកម្មការចុះស្រង់ស្ថិតិខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីបែងចែកដី ជូនប្រជាពលរដ្ឋដែលគ្មានដី
រស់នៅពិតប្រាកដ ដោយកន្លងមកប្រជាពលរដ្ឋមួយ ចំនួនបានចូលទៅកាន់កាប់ដីរដ្ឋ និងកាប់ទន្ទ្រានចំការព្រៃរបស់រដ្ឋ
ក្នុងតំបន់ក្បាលឆាយ និងដីនៅតំបន់មួយចំនួនទៀតដោយខុសច្បាប់ ។
ប្រជាពលរដ្ឋបានអបអរសាទរយន្តការរបស់រដ្ឋបាលខេត្ត ក៍ដូចជាប្រមុខរាជរដ្ឋាភិបាល បានបែងចែកដីសលំនៅដ្ឋាន
ជូនប្រជាពលរដ្ឋដែលរស់នៅមិនរៀបរយក្នុងតំបន់ក្បាលឆាយ ដោយបងប្អូនប្រជាពលរដ្ឋបានទទួលដីលំនៅដ្ឋានពីរដ្ឋ
បាលខេត្ត រស់នៅស្របច្បាប់ ព្រមទាំងរៀបចំប្លង់កម្មសិទ្ធិស្របច្បាប់ជូន ប្រជាពលរដ្ឋដោយមាន ការទទួលស្គាល់ពី
អាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត ។
អាជ្ញាធរខេត្តនឹងរៀបចំប្រព័ន្ធភ្លើង ទឹក សាលា រៀន មណ្ឌលសុខភាព ជូនប្រជាពលរដ្ឋនៅពេលឆាប់ៗខាង មុខនេះ
ដើម្បីឱ្យបងប្អូនមានទឹក ភ្លើងប្រើប្រាស់ដូចប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ។
ឯកឧត្តម យន្ត មីន ក៍បានសំណូមពរឱ្យប្រជាពលរដ្ឋដែល បានចូលរួមចាប់ឆ្នោតទទួលយកដីលំនៅដ្ឋាននាពេលនេះ
ហើយបងប្អូនប្រជាពលរដ្ឋរស់នៅរយៈពេល ៥ឆ្នាំ មិនមានការដោះដូរ ឬលក់ដូរបន្តអោយអ្នកផ្សេង អាជ្ញាធរខេត្ត នឹង
រៀបចំចេញបណ្ណ័កម្មសិទ្ធស្របច្បាប់ជូន ម្យ៉ាងទៀតប្រសិនជាបងប្អូនបានទទួលដីពីរដ្ឋបាលខេត្តហើយ យកទៅលក់
ដូរ ហើយទៅចាប់ដីកន្លែងផ្សេងទៀតនោះ អាចប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខានឡើយ ដោយសារកន្លងមកមាន
ប្រជាពលរដ្ឋមួយ ចំនួនទទួលបាន ដីសម្បទានសង្គមកិច្ចពីអាជ្ញាធរខេត្តហើយ យកទៅលក់បន្តរួចទៅចាប់ដីរដ្ឋកន្លែង
ផ្សេងទៀត ។
ឯកឧត្តម យន្ត មីន បានអំពាវនាវប្រជាពលរដ្ឋឈប់ចូល កាន់កាប់បំពានដីរដ្ឋក៏ដូចជាចំការព្រៃឈើរដ្ឋដោយខុសច្បាប់
បន្តទៀត។nak