Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឱ្យ គណៈប្រតិភូសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ

ឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឱ្យ គណៈប្រតិភូសភាពាណិជ្ជកម្មខេត្តព្រះសីហនុ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលទទួលស្វាគមន៍គណៈ
ប្រតិភូមកពីសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧកញ៉ា ឡាវ កាង ប្រធានសភាពាណិជ្ជប្រចាំមណ្ឌល
ខេត្តព្រះសីហនុ និងសហការី អញ្ជើញចូលជួបសំណេះសំណាល សម្តែងការគួរសម ពិភាក្សាការងារ និង ជូនពរក្នុងឱកាស
បុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម នាពេលខាងមុខឆាប់ៗនេះ ។

លោកឧកញ៉ា ឡាវ កាង បានថ្លែងថា លោក និងសហការីត្រៀមខ្លួនជានិច្ចចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ដូច
ជាចូលរួមក្នុងការសម្អាតបរិស្ថានក្នុងខេត្ត និងទប់ស្កាត់ការចោលសម្រាមផ្តេសផ្តាសក្នុងពិធីបុណ្យនានាក្នុងខេត្ត ដើម្បីរក្សា
សោភ័ណ្ឌភាពក្នុងខេត្តទាំងមូល។

នៅក្នុងឱកាសនេះ ឯកឧត្តម យន្ត មីន ថ្លែងអំណរគុណដល់ក្រុមការងារសភាពាណិជ្ជកម្មខេត្តដែលតែងតែចូលរួមយ៉ាង
សកម្មក្នុងការរៀបចំពិធីបុណ្យនានា ព្រមទាំងជាដៃគូរសហការក្នុងការរៀបចំ អភិវឌ្ឍខេត្តផងដែរ ។ ឯកឧត្តមក៏បានជូន
ពរដល់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម ព្រមទាំងសហការីជួបប្រទះតែសុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ៕ TR

11-24

22-34

33-24

44-24

55-24