Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ស្តីពីការវាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើត គ្រឿងសង្ហារឹម

កិច្ចប្រជុំ ស្តីពីការវាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើត គ្រឿងសង្ហារឹម

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៤ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ ស្តីពីការវាយតម្លៃហេតុ
ប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតគ្រឿងសង្ហារឹម ដឹកនាំអង្គប្រជុំដោយ លោក ឈិត រតនៈ
នាយករងរដ្ឋបាល នៃសាលាខេត្តព្រះសីហនុព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីម្ចាស់គម្រោង
(ក្រុមហ៊ុន ឡុងសែន ខេមបូឌា ហ្វីនីឈ័រ ខូអិលធីឌី) ក្រុមសិក្សារៀបចំ(ក្រុមហ៊ុន ស៊ី អ៊ី អេស) និងមន្រ្តីរាជការពាក់ព័ន្ធ
នានាផងដែរ។

នាឱកាសនោះលោកស្រីតំណាងក្រុមហ៊ុន CES បានថ្លែងនៅក្នុងអង្គប្រជុំនាថ្ងៃនេះ អោយបានដឹងផងដែរថាកិច្ចប្រជុំនា
ថ្ងៃនេះមានគោលបំណង ផ្សព្វផ្សាយអំពីព័ត៌មានគម្រោង និងពីភាក្សាពិគ្រោះយោបល់លើគម្រោងខាងលើ។នៅក្នុងអង្គ
ប្រជុំនេះផងដែរបានលើកឡើងនូវរប្រៀបវារៈ ដូចតទៅ៖
-បទបង្ហាញអំពីព័ត៌មានទូទៅទាក់ទងនិងគម្រោង
-បង្ហាញនូវលិខិតបទដ្ឋាន
-បង្ហាញអំពី ទីតាំង ទំហំគម្រោង រួមទាំងការប្រើប្រាស់ផ្ទៃដី
-ការបង្ហាញពីខ្សែសង្វាក់ផលិតកម្ម
-ការសិក្សាធនធានរូបសាស្ត្រ ជីវសាស្រ្ត និង សង្គម
-ការព្រួយបារម្ភពីគម្រោង និងសំណូមពររបស់ប្រជាពលរដ្ឋ។nak

(រូបភាព និងអត្ថបទដោយ៖សម្បត្តិ)

1-24

2-24

3-24

4-24