នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាសមាជិកគណៈកម្មការផ្សព្វផ្សាយហ្វ្រង់កូហ្វូនីនៅកម្ពុជាបានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ «ខ្ញុំរៀន ដូច្នេះខ្ញុំត្រូវធ្វើ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឥស្សរជនមកពីក្រសួង/ស្ថាប័នសាធារណៈនៃរាជរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិ តំណាងអង្គទូតបរទេស តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងតំណាងមកពីវិស័យសាធារណៈ និងឯកជន ប្រមាណ១២០នាក់។
គួរបញ្ជាក់ថា ការប្រារព្ធពិធីនេះក៏ជាការរំលឹកខួបនៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុង Niamey ប្រទេសនីហ្សេ ផងដែរ។








