ខេត្តព្រះសីហនុ៖ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៧៣០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិ
លេខ៤ ពីភូមិអូរចំណារ ឃុំអូរឧញ្ញ៉ាហេង ឆ្លងកាត់៣ឃុំ ទៅកាន់ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ផ្លូវបេតុង ប្រវែង ៧៣០០ម៉ែត្រ ដែលបានតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្លងកាត់ ៣ឃុំគឺ ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និង
ឃុំអូរជ្រៅ ស្រុកព្រៃនប់ ចាប់ពីចំណុចពីភូមិអូរចំណារ ឃុំអូរឧញ៉ាហេង ទៅកាន់ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុគឺជា
អំណោយដ៍ថ្លៃថ្លាបំផុត របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូន
ជាការដូក្នុងឱកាសចូលឆ្នាំសាកលឆ្នាំថ្មី២០១៧ ទុកជាចំណងដៃជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ជាពិសេសដោយផ្ទាល់
សម្រាប់ ប្រជាពលរដ្ឋក្នុងឃុំទាំង៣គឺឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ដែលទទួលផលប្រយោជន៍
មានចំនួន៤.៣៨៨គ្រួសារ ស្មើនិងមនុស្ស២៤.៤០៥នាក់ដែលនិងត្រូវធ្វើដំណើរឆ្លងកាត់និងប្រើប្រាស់។ ផ្លូវបេតុង ប្រវែង
៧៣០០ម៉ែត្រនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម
នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ
ខេត្តព្រះសីហនុ និង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។
ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកអោយដឹងថា ផ្លូវនេះ គឺជាផ្លូវមួយដ៍មាន
សារៈសំខាន់បំផុតមានតួនាទី សម្រាប់ក្នុងការដឹកជញ្ជូនភោគផលនេសាទនិងកសិផលផ្សេងៗ ពីតំបន់សមុទ្រមកកាន់ទីផ្សារ
របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និង ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅកាន់តំបន់កោះនិងរម្មណីយ៍ដ្ឋាន នានា
ហើយក៍ជាផ្លូវដែលមានចរាចរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាពិសេសបំផុតនោះប្រជាពលរដ្ឋទាំង៣
ឃុំបានសម្ដែងការអបអរសាទសប្បាយ យ៉ាងក្រៃលែង ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេច កិត្តិព្រឹត្ត
បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់ផ្លូវបេតុង១ខ្សែនេះ ក្នុងឱកាសពេលអញ្ចើញជាអធិបតីដ៍ខ្ពង់ខ្ពស់នូវក្នុងពិធីបើកជាផ្លូវការ
ពិធីបុណ្យសមុទ្រ ជុំទី២លើកទី៥នៅលើទឹកដីនៃខេត្តព្រះសីហនុ មិនតែបុណ្ណោះ សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង សម្ដេច កត្តិព្រឹត្តបណ្ឌឹតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា បាន
ផ្ដល់ជូនអាគារសិក្សាចំនួន១៧ខ្នង ស្មើនិង៤៧៦បន្ទប់ អាគារទីចាត់កាត១៣ខ្នង ស្មើនិង៣៩បន្ទប់ អន្ទេវាសិកដ្ឋាន១១ខ្នង
ស្មើនិង១១៦បន្ទប់ រួមជាមួយសភារៈសិក្សាមួយចំនួនទៀត៕