នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការប្រើប្រាស់ហត្ថពលកម្មបរទេសនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត អភិបាលរងក្រុងព្រះសីហនុ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងសណ្ឋាគារ កាស៊ីណូ សរុប៩៨នាក់ ស្មើនឹង៨៩ក្រុមហ៊ុន