Home / ព័ត៌មានទូទៅ / អង្កការការីតាស់កម្ពុជា ធ្វើពិធីប្រគល់កូនឈើចំនួន ២០០ដើម និងចូលរួមសំអាតអនាម័យបរិស្ថាន នៅតំបន់ឆ្នេរ អូរឈើទាល ក្រុងព្រះសីហនុ

អង្កការការីតាស់កម្ពុជា ធ្វើពិធីប្រគល់កូនឈើចំនួន ២០០ដើម និងចូលរួមសំអាតអនាម័យបរិស្ថាន នៅតំបន់ឆ្នេរ អូរឈើទាល ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ អង្កការការីតាស់កម្ពុជា ធ្វើពិធីប្រគល់កូនឈើចំនួន២០០ដើម និងចូលរួម
សំអាតអនាម័យបរិស្ថាន នៅតំបន់ឆ្នេរអូឈើទាល ក្រុងព្រះសីហនុកូនឈើ៥ប្រភេទចំនួន២០០ដើម ក្នុងនោះមាន កូនឈើ
ទាល ឈើគគី ឈើធ្នុងឈើក្រញូង និង កូនឈើកកោះ ត្រូវបានអង្គការ ការីតាសកម្ពុជា ធ្វើពិធីប្រគល់ជូនដល់ ឯកឧត្តម
យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ប្រគល់ជូនទៅ មន្ទីរអប់រំយុវជន និងកីឡាខេត្ត ធ្វើការដាំនៅតាម
សាលារៀនក្នុងខេត្តព្រះសីហនុ និង ដើម្បីចូលរួមអបអរសាទឆ្នេរសមុទ្រកម្ពុជា ជាឆ្នេរស្អាតបំផុតលើពិភពលោក បុគ្គលិក
អង្គការការីតាសកម្ពុជា ចំនួន២០០នាក់ មកពីទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមសហការគ្នាជាមួយ
មន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលខេត្តព្រះសីហនុ ធ្វើពលកម្មសំអាត បរិស្ថានឆ្នេរសមុទ្រខេត្តព្រះសីហនុ នៅតំបនឆ្នេរអូឈើ
ទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងខណៈពេលដែលនៅខេត្តព្រះសីហនុមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ
មកលេងកំសាន្តច្រើន។

លោកតំណាងអោយ អង្គការ ការីតាសកម្ពុជាថ្លែងថា សកម្មភាពនេះ គឺជាផ្នែកមួយរួមជាមួយអាជ្ញាធរខេត្តព្រះសីហនុ សំដៅ
លើកកំពស់សុខភាពនិងសណ្ដាប់ធ្នាប់សាធារណៈ ធ្វើអោយសោភ័ណ្ឌភាពកាន់តែប្រសើរឡើង និងជួយអភិវឌ្ឍន៍វិស័យ
ទេសចរណ៍។

ឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជា
មានគោលនយោបាយត្រឹមត្រូវ ក្នុងកិច្ចការពារថែរក្សាសម្បត្តិព្រៃឈើជាតិនិងបរិស្ថាន ក្នុងនោះមានគោលនយោបាយដាំកូន
ឈើនៅគ្រប់ទីកន្លែង តាមរយៈបុណ្យរុក្ខទិវាជាតិជារៀងរាលឆ្នាំ ជាមួយនិងការបំផុសប្រជាពលរដ្ឋអោយដាំដើមឈើនៅតាម
ភូមិដ្ឋាននិងតាមសហគមន៍។

ឯកឧត្ដមអភិបាលខេត្តព្រះសីហនុ ក្នុងនាមអាជ្ញាធ័រខេត្តបានថ្លែងការអបអរសាទដល់ក្រុមអ្នកស្មគ្រ័ចិត្ត អង្គការ ការីតាស
កម្ពុជា ទាំងអស់ដែលបានរួមគ្នា សំអាតអនាម័យបរិស្ថាននៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ តំបន់ឆ្នេរអូឈើទាលទីកន្លែង
ប្រមូលផ្ដុំ អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ ហើយឯកឧត្តមអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បញ្ជាក់ថា សកម្មភាព
នេះ គឺជាសារមួយដល់ប្រជាពលរដ្ឋគ្រប់រូប អោយស្រឡាញ់ដើមឈើ និងស្រឡាញ់បរិស្ថានល្អ កុំបោះចោលសំរាអនាធិប
តេយ្យ។

ឯកឧត្ដម យន្ត មីនអភិបាលខេត្ត បានថ្លែងក្នុងពិធីនេះដោយបានគត់សំគាល់ថា ខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរមួយ ដែល
សប្បូណ៍ ដោយធម្មជាតិដ៍មានតម្លៃ ហើយធនធានធម្មជាតិទាំងអស់នេះបានទ្រទ្រង់ដល់សកម្មភាព សេដ្ឋកិច្ច សង្គមកិច្ច
និងបរិស្ថាន ព្រមទាំងបំរើអោយវិស័យជាច្រើន រួមមាន ការនេសាទសមុទ្រ ឧស្សាហកម្មទេសចរណ៍ សេវាកម្ម កំពង់ផែ និង
ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ៕

tree-planting

tree-planting1

tree-planting2

tree-planting3

tree-planting4