Home / ព័ត៌មានទូទៅ / ឯកឧត្តម ប្រធានក្រុមប្រឹក្សា និងឯកឧត្តម អភិបាលខេត្ត រួមនឹងមន្រ្តីជំនាញ បានអញ្ជើញ ចុះទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលកំពុងរស់ នៅក្នុងភូមិ សេអ៊ី ៥ (CI5) ឃុំបិតត្រាង ស្រុកព្រៃនប់

ឯកឧត្តម ប្រធានក្រុមប្រឹក្សា និងឯកឧត្តម អភិបាលខេត្ត រួមនឹងមន្រ្តីជំនាញ បានអញ្ជើញ ចុះទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលកំពុងរស់ នៅក្នុងភូមិ សេអ៊ី ៥ (CI5) ឃុំបិតត្រាង ស្រុកព្រៃនប់

ស្រុកព្រៃនប់៖ នៅរសៀលថ្ងៃទី ១៧ មករា ឆ្នាំ ២០១៧នេះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម
យន្ត មីន
អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមដំណើរដោយ មន្រ្តីមន្ទីរជំនាញមួយចំនួនទៀត បានអញ្ជើញ
ចុះទៅ សួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្មួយៗចៅៗដែលកំពុងរស់នៅក្នុងភូមិ សេអ៊ី ៥ (CI5)
ឃុំបិតត្រាង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ក្នុងគោលបំណង ដើម្បីស្វែងយល់អំពីជីវភាពរស់នៅ និងស្តាប់នូវសំណូមពរ
ព្រមទាំងក្តីកង្វល់នានា របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ ។

បន្ទាប់ពីបានសំណេះសំណាលសាកសួរសុខទុក្ខប្រកប ដោយក្តីអាណិតស្រឡាញ់រួចមក ឯកឧត្តម ថ្នាក់ដឹកនាំជាន់ខ្ពស់
ទាំងពីរ បានទទួលនូវសំណូមពរនានារបស់ប្រជាពលរដ្ឋដែលពួកគាត់បានបង្ហាញ និងជំរាបជូនក្នុងនោះរួមមាន៖
– សុំអោយថ្នាក់ដឹកនាំ និងអាជ្ញាធរជួយជួសជុលផ្លូវមួយខ្សែដែលជាផ្លូវដ៏សំខាន់ចូលទៅកាន់ភូមិរបស់ពួកគាត់ហើយ
ដែលកន្លងមក និងបច្ចុប្បន្នផ្លូវមួយខ្សែនេះបានទទួលរងនូវការខូចខាតហូរច្រោះដោយសារទឹកភ្លៀងធ្វើអោយពិបាក
ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារផងដែរ ។
– សុំអោយថ្នាក់ដឹកនាំ និងអាជ្ញាធរជួយអោយមានបណ្តាញទឹកស្អាតប្រើប្រាស់ ដែលកន្លងមកជារៀងរាល់ឆ្នាំពួកគាត់
តែងតែជួបការខ្វះខាតទឹក ពិសេសក្នុងរដូវប្រាំង ដោយសារភូមិសាស្រ្តដែលពួកគាត់រស់នៅសព្វថ្ងៃជាតំបន់ជំរាលភ្នំមិន
អាចជីកអណ្តូងទឹកបាន ។
– សុំអោយថ្នាក់ដឹកនាំ និងអាជ្ញាធរជួយជំរុញ និងពន្លឿនអោយបានឆាប់នូវការចេញប័ណ្ណកម្មសិទ្ធិដីធ្លី អោយពួកគាត់
មានសិទ្ធិកាន់កាប់ស្របច្បាប់ និងជួយជំរុញនូវយន្តការដោះស្រាយទំនាស់ដីធ្លីនានាដែលរ៉ាំរ៉ៃជាយូរមកហើយនោះ។

ក្រោយពីបានស្តាប់នូវសំណូមពរ និងក្តីកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋរួចមក ឯកឧត្តម អភិបាលខេត្ត បានទទួល
យកនូវរាល់សំណូមពរនានាដើម្បីរិះរកគ្រប់វិធីសំរាប់រកដំណោះស្រាយ ហើយឯកឧត្តមក៍បានអំពាវនាងអោយបងប្អូន
ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញដើម្បីធ្វើការសិក្សា ស្រង់យកទិន្នន័យ
អោយបានច្បាស់លាស់ ទើបអាជ្ញាធរខេត្តមានមូលដ្ឋានឈាន ទៅរៀបចំឯកសារ បទដ្ឋានផ្លូវច្បាប់ ជូនប្រជាពលរដ្ឋ
គ្រប់គ្រងកាន់កាប់ស្របច្បាប់ពេញលេញអោយបានឆាប់រហ័ស ៕

k2

k3

k4

k5

k6

k7

k8

k9

k10

k11

 

k12

k13