Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្រ្កាបករណី ជួញដូរនិងប្រើប្រាស់ សារធាតុញៀន ០១កន្លែង ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ

កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបង្រ្កាបករណី ជួញដូរនិងប្រើប្រាស់ សារធាតុញៀន ០១កន្លែង ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៥ និង៤៥ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុង
ព្រះសីហនុ បានបង្រ្កាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅ
ចំណុចក្រុមទី៤  ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ចាប់យកដូច
ខាងក្រោម៖

១-ឈ្មោះ ណុប ចាន់ដារ៉ា ហៅក្រៅជ្រុយ ភេទប្រុស ឆ្នាំកំណើត ១៩៨២ ជនជាតិ ខ្មែរ
-ស្រុកកំណើតៈ ស្រុកកំពង់ត្រាច ខេត្តកំពត
-ទីលំនៅបច្ចុប្បន្នៈក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ រត់ម៉ូតូឌុប
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៩ (ថ្មី)
-អត្តសញ្ញាណបណ្ណ័: គ្មាន

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៣.៤០ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង
-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០២ គ្រឿង
-ម្សៅស ចំនួន ០៣ កញ្ចប់តូច ទម្ងន់ ១.៤៣ (គិតទាំងថង់)
-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

២-ឈ្មោះ ង៉ែត គារ៉េត ហៅក្រៅទូច ភេទស្រី ឆ្នាំកំណើត ១៩៨៦ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ភូមិ៤ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ មេផ្ទះ
-កម្រិតវប្បធម៌ៈថ្នាក់ទី ០១ (ថ្មី)
-អត្តសញ្ញាណបណ្ណ័: គ្មាន

៣-ឈ្មោះ គុយ ចាន់សុខ ហៅក្រៅសុខ ភេទប្រុស ឆ្នាំកំណើត ១៩៨៣ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ស្រុកឈូក ខេត្តកំពត
– ទីលំនៅបច្ចុប្បន្នៈ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
– មុខរបរៈ រត់ម៉ូតូឌុប
– កម្រិតវប្បធម៌ៈ ថ្នាក់ទី ៩ (ថ្មី)
– អត្តសញ្ញាណបណ្ណ័: គ្មាន

វត្ថុតាងចាប់យកបានរួមមាន៖
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង
-កាបូប ចំនួន ០១

៤-ឈ្មោះ សុខ ថៃ ហៅក្រៅថៃ ភេទប្រុស ឆ្នាំកំណើត ១៩៨៩ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ មិនពិតប្រាកដ
-កំរិតវប្បធម៌ៈ គ្មាន
-អត្តសញ្ញាណបណ្ណ័ៈ គ្មាន

វត្ថុតាងចាប់យកបានរួមមាន៖
-កាបូប ចំនួន ០១

៥-ឈ្មោះ ជា សារ៉ាត់ ហៅក្រៅស្វិត ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើតៈ ភូមិ៣ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈមិនពិតប្រាកដ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ គ្មាន
-អត្តសញ្ញាណបណ្ណ័: គ្មាន

ចំពោះករណីខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

drug01

drug02