Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងជំនាញ ការិយាល័យបទល្មើស គ្រឿងញៀនចំនួន ៤ នាក់ នៅចំណុចទួលខ្សាច់ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្ត ព្រះសីហនុ

កម្លាំងជំនាញ ការិយាល័យបទល្មើស គ្រឿងញៀនចំនួន ៤ នាក់ នៅចំណុចទួលខ្សាច់ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្ត ព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ២២:៤០នាទីយប់ កម្លាំងជំនាញការិយាល័យបទល្មើស
គ្រឿងញៀនចំនួន ៤ នាក់ ដឹកនាំដោយវរៈសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការណ៍ជាមួយកងរាជអាវុធ
ហត្ថក្រុង ៣ នាក់ ដឹកនាំដោយលោក វរៈសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ។

ចុះឃាត់ខ្លួនមុខសញ្ញា ជួញដូរចែកចាយគ្រឿងញៀន នៅចំណុចទួលខ្សាច់ ស្ថិតក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ត
ព្រះសីហនុ ឃាត់បានជនសង្សយ័ចំនួន ២ នាក់។

១-ឈ្មោះ អេង វី ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ជាងភ្លើង ទីលំនៅកន្លែងខាងលើ។
២ -ឈ្មោះ វង់ វិសាល ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ចំណុចខាងលើ។
ដកហូតបាន៖
១ -សថ្លា ១ កញ្ចប់ តូចស្មើទម្ងន់ ០.២២ ក្រាម
២-ដបជក់ ៣
៣-បំពង់ជក់កញ្ឆា ១
៤-ដែកកេះ ២
៥-ទូរស័ព្ទ ១ គ្រឿង
៦-កាំបិត ១
៧-ខ្សៀជក់ថ្នាំញៀន ២ ។
ជនសង្ស័យទាំងអស់ត្រូវបានកងកម្លាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

drug-1

drug-2