ខេត្តព្រះសីហនុ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅទីបញ្ជាការមូលដ្ឋានសមុទ្រកង ទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ បានរៀប ចំ ពិធីជួបសំណេះសំណាល
សួរសុខទុក្ខដល់នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ កងទ័ពជើងទឹកនៃបញ្ជា ការដ្ឋានជាតិកម្លាំងពិសេស ប្រឆាំងភេរវកម្ម ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមដំណើរដោយ ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមនាវីឯកអ៊ុក សីហាមេបញ្ជាការរងកងទ័ពជើងទឹកនិងជាមេបញ្ជាការមូលដ្ឋានសមុទ្ររួមទាំងមន្ត្រីរាជការមកពីក្រសួង-មន្ទីរបរិស្ថាន និងមន្ត្រីក្នុងខេត្តព្រះសីហនុ ព្រមទាំង ឧត្តមឧត្តមសេនីយ៍ និងឯកឧត្តមឧត្តមនាវី ជាច្រើនរូបសរុបចំនួន ៤៦០រូប បានចូលរួម។
ក្នុងនោះដែរ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា ក្នុងនាម នាយនាវី នាយនាវីរង ពលនាវិកទាំងអស់បានបាយការណ៍និងសម្តែង នូវការ ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ដែលបានឆ្លៀតពេល វេលាដ៏មមាញឹកអញ្ជើញចុះមក សំណេះ សំណាលសួរសុខទុក្ខនាយនាវី នាយនាវីរង ពលនាវិក នៅមូល ដ្ឋានសមុទ្រនាពេលនេះ ដែលបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ ពីមន្ត្រីរាជរដ្ឋាភិបាលនៅគ្រប់ ក្រសួងចំពោះសុខទុក្ខរបស់កងយោធពលខេមរភូមិន្ទក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានមតិសំណេះសំណាល និងបានកោតសរសើរដល់ ការខិតខំប្រឹងប្រែងក្នុង ការបំពេញ ភារកិច្ចរបស់ នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដើម្បីបុព្វហេតុបំរើជាតិមាតុភូមិ និងប្រជាជន។ ឯកឧត្តម ក៏បានលើកឡើងពីវឌ្ឍនៈភាព ការងារ ស្តីពីធនធានធម្មជាតិ និងការខិតខំដោះស្រាយនូវ រាល់បញ្ហាប្រឈម នានា នៅទូទាំងប្រទេសរបស់ក្រសួងបរិស្ថាន មកជម្រាបជូនដល់ នាយនាវី នាយនាវីរង ពលនាវិកឱ្យបានជ្រាបផងដែរ។
ឯកឧត្តម ក៏បាននាំយកអំណោយមួយចំនួន របស់មន្ត្រីរាជការក្រសួងបរិស្ថានជូនដល់ កងទ័ពជើងទឹកមូលដ្ឋាន សមុទ្រ រួមមាន÷
– អង្ករចំនួន២តោន
– មី១០កេៈធំ
– ទឹកត្រី១០យួរ
– ទឹកស៊ីអ៊ីវ១៨យួរ
– ត្រីងៀត៥០គ.ក្រ និងឆៃប៉ូវ៥០គ.ក្រ៕ រតនៈ