ក្រុមការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានសហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ និងសាខាប្រតិបត្តិករទូរគមនាគមន៍កម្ពុជា ចុះរៀបចំកាត់សម្អាតខ្សែកាបលេីអាកាសទទឹងថ្នល់ លេីវិថីលេខ១០០ ។ តាមផែនការខ្សែផ្លូវចំនួន៣ មានផ្លូវលេខ១០០ លេខ៨០០ ផ្លូវជាតិលេខ៤ ដែលមានខ្សែកាបកាត់ទទឹងផ្លូវនឹងត្រូវកាត់សម្អាតទម្លាក់ចុះក្រោមអោយអស់ ដេីម្បីអោយផ្លូវទាំងនេះមានសោភ័ណភាពប្រសេីរឡេីង។





