Home / ព័ត៌មានទូទៅ / លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានចុះអប់រំផ្សព្វផ្សាយដល់សាលាចំនួន ៤ ក្នុងក្រុងកំពង់សោម ដេីម្បីលេីកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានចុះអប់រំផ្សព្វផ្សាយដល់សាលាចំនួន ៤ ក្នុងក្រុងកំពង់សោម ដេីម្បីលេីកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ

ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានចុះអប់រំផ្សព្វផ្សាយដល់សាលាចំនួន ៤ ក្នុងក្រុងកំពង់សោម ដេីម្បីលេីកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងផ្សព្វផ្សាយវិធានការចំបាច់នានាចំពោះក្មេងទំនេីង។ សាលាទាំង៤ខាងលេី គឺមានវិទ្យាល័យហ៊ុនសែន ស្មាច់ដែង អនុវិទ្យាល័យអូរចំណារ វិទ្យាល័យតេជោ ហ៊ុន សែន បឹងតាព្រហ្ម និងអនុវិទ្យាល័យអូរជ្រៅ។