នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងគណៈប្រតិភូខេត្តជាប់តំបន់ឆ្នេរទាំង៤ បានចូលរួមកិច្ចប្រជុំជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទីក្រុងសុិនជិន (UPDIS)។ សូមបញ្ជាក់ថា UPDIS ជាវិទ្យាស្ថានមួយបានដេីរតួរយ៉ាងសំខាន់ក្នុងការរៀបចំនគរូបនីយកម្ម និងយុទ្ធសាស្រ្តអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្នៃប្រឌិត និងមានបទពិសោធន៍ក្នុងការធ្វេីផែនការជាច្រើនបានដោយជោគជ័យ។





