Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូខេត្តជាប់តំបន់ឆ្នេរទាំង៤ បានចូលរួមក្នុងកិច្ច​ប្រជុំ​ជាមួយ​គណៈកម្មការ​ត្រួតពិនិត្យ​ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៃទីក្រុងសុិនជិន(SASAC)

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូខេត្តជាប់តំបន់ឆ្នេរទាំង៤ បានចូលរួមក្នុងកិច្ច​ប្រជុំ​ជាមួយ​គណៈកម្មការ​ត្រួតពិនិត្យ​ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៃទីក្រុងសុិនជិន(SASAC)

នៅព្រឹកថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងគណៈប្រតិភូខេត្តជាប់តំបន់ឆ្នេរទាំង៤ បានចូលរួមក្នុងកិច្ច​ប្រជុំ​ជាមួយ​គណៈកម្មការ​ត្រួតពិនិត្យ​ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៃទីក្រុងសុិនជិន(SASAC) ដែលផ្តោតទៅលេីការកែទម្រង់​ និងនវានុវត្តន៍ទៅតាមតម្រូវការទីផ្សារ។ គណៈកម្មការ​នេះមានការទទួលខុសត្រូវលេីគោលនយោបាយជាតិ​ដែលធានាលេីការរស់នៅរបស់ប្រជាជន​ ធ្វេីឱ្យសង្គមមានការអភិវឌ្ឍ និងស្ថិរភាព និងធ្វេីយ៉ាងណាដេីម្បីឱ្យមានការកេីនឡេីងនូវសេដ្ឋកិច្ច។