ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលខេត្តស្តីទី បានអញ្ជើញទទួលជួបសវនាការជាមួយគណៈកម្មាការទី៣ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដូចខាងក្រោម៖
១.ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងវឌ្ឍនភាពការងាររបស់ខេត្ត
២.ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ ដូចជា៖ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថានធនធានទឹក និងឧតុនិយម
៣.បញ្ហាប្រឈមនិងសំណូមពររបស់ឃុំ សង្កាត់ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ បរិស្ថាន និងការវិនិយោគ
៤.ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋ នៅកម្ពុជា
៥.ឈ្វេងយល់ អំពីប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈម។














