នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងចុះពិនិត្យទីតាំងគម្រោងសាងសង់ស្ថានីយបូមទឹកកខ្វក់ ចំនួន ០២ទីតាំង និងប្រព័ន្ធទុយោទឹកកខ្វក់ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។