Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីជួញដូរសារធាតុញៀន មួយកន្លែង នៅសង្កាត់លេខ៣ ឃាត់ខ្លួនបុរសម្នាក់ រួមនឹងវត្ថុតាងមួយចំនួន

កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីជួញដូរសារធាតុញៀន មួយកន្លែង នៅសង្កាត់លេខ៣ ឃាត់ខ្លួនបុរសម្នាក់ រួមនឹងវត្ថុតាងមួយចំនួន

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ២៣ និង ០០ នាទីយប់ កម្លាំងជំនាញការិយាល័យ
នគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មួយកន្លែង ដែលបានប្រព្រឹត្ត
នៅក្រុម៣០ ភូមិ ៣សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងចាប់យកដូចខាងក្រោម៖

១-ឈ្មោះ ហៀង សំណាង ភេទ ប្រុស កើតនៅឆ្នាំ១៩៨៦ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ភូមិស្មាច់ដែង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម១១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
-មុខរបរៈ លក់ដូរជាមួយម៉ាក់
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ១០ (ថ្មី )
-លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណលេខៈ គ្មាន

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.៣៦ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទ ចំនួន ០១ គ្រឿង
-ម៉ូតូ ចំនួន ០១ គ្រឿង។

drug-s1

drug-s2