Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងជំនាញ ការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុង បង្រ្កាប ករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ០៤រូប

កម្លាំងជំនាញ ការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុង បង្រ្កាប ករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ០៤រូប

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ២២ និង ០០ នាទី កម្លាំងជំនាញ ការិយាល័យ
នគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ បានបង្រ្កាបករណីជួញដូរ
ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងដែលបានប្រព្រឹត្តនៅ ក្រុម៣២ ភូមិ ១ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ
ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងចាប់យកដូចខាងក្រោម៖

១-ឈ្មោះ ថូ រ៉ាវី ភេទ ប្រុស កើតនៅឆ្នាំ១៩៨០ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុង ព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ភូមិ ១ សង្កាត់ ៤ ក្រុង-ខេត្ត ព្រះសីហនុ
-មុខរបរៈ មេការខារ៉ាអូខេ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៧ (ថ្មី )
-លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណលេខៈ គ្មាន

២-ឈ្មោះ ស៊ុយ ទុំ ភេទ ប្រុស កើតនៅ ឆ្នាំ១៩៩៣ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ សង្កាត់ ៤ ខណ្ឌមិត្តភាព ក្រុង ព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុមទី១១ ភូមិ៤ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-មុខរបរ រត់ម៉ូតូឌុប
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៩ (ថ្មី )
-លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណលេខៈ គ្មាន
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០៨ កញ្ចប់តូច ទម្ងន់ ០.៣៦ ក្រាម (គិតទាំងថង់)
-ទូរស័ព្ទ ០៣ គ្រឿង
-សម្ភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួន

៣-ឈ្មោះ ភឿក សារ៉ាត់ ប្រុស កើតនៅ ឆ្នាំ១៩៧៧ ជនជាតិ ខ្មែរ សញ្ជាតិ
ស្រុកកំណើតៈ ភូមិ ភ្នំឌិន ឃុំគីរីចុងកោះ ស្រុកគីរីវង្ស ខេត្តតាកែវ
-ទីលំនៅបច្ចុប្បន្នៈ សង្កាត់ ៤ ក្រុង-ខេត្ត ព្រះសីហនុ
-មុខរបរៈ រត់ម៉ូតូឌុប
-កម្រិតវប្បធម៌ៈ ថ្នាក់ទី៩ (ថ្មី )
-លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណលេខៈ គ្មាន

៤-ឈ្មោះ ប៊ន ស្រអែម ភេទ ស្រី កើតនៅឆ្នាំ១៩៨៧ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្ត កំពង់ចាម
-ទីលំនៅបច្ចុប្បនៈ សង្កាត់ ៤ ក្រុង-ខេត្ត ព្រះសីហនុ
-មុខរបរៈ ខារ៉ាអូខេ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី៧ (ថ្មី )
-លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណលេខៈ គ្មាន

វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០៣ កញ្ចប់ ទម្ងន់ ២.៥៦ ក្រាម (គិតទាំងថង់)
-ទូរស័ព្ទ ០៤ គ្រឿង
-សម្ភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួន ។

drug-01

drug-02

drug-03

drug-04