Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងមន្ទីរយុត្តិធម៌ ចំនួន០៦នាក់ បានចុះបង្ក្រាបករណី ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជន សង្ស័យ ០២នាក់

កម្លាំងមន្ទីរយុត្តិធម៌ ចំនួន០៦នាក់ បានចុះបង្ក្រាបករណី ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជន សង្ស័យ ០២នាក់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៧:០០នាទី ថ្ងៃទី១២-មករា-២០១៧ កម្លាំងមន្ទីរយុត្តិធម៌ ចំនួន០៦នាក់ បានចុះបង្ក្រាប
ករណី ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់   គ្រឿងញៀន នៅចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុឃាត់ខ្លួនជន
សង្ស័យ បានចំនួន០២នាក់៖

១/ឈ្មោះ ម៉ក់ គឹមហុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញាធ្លាប់ឆក់ជនបរទេស នៅតាមឆ្នេរ
សមុទ្រ ចំនួន០២ដង)។
២/ឈ្មោះ គឿន រស្មី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បុគ្គលិកគ្រវីភ្លើងនៅហាងបារាំង។

វត្ថុតាង រួមមាន៖
១-ម៉ូតូចំនួន ០១គ្រឿង ម៉ាកZoomer ពណ៌ទឹកប៊ិច។
២-ទូរស័ព្ទដៃចំនួន ២ គ្រឿង
៣-ថ្នាំអឹមឌី (ថ្នាំគ្រវីក្បាល) ចំនួន ៥គ្រាប់ និង០១កញ្ចប់តូច។
៤-ដបជក់ចំនួន ០១
៥-ដែកកេះចំនួន ០២
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញ បទល្មើសគ្រឿងញៀន កំពុងអនុវត្តនីតិវិធីបន្ត៕ TR

drug-11

drug-22

drug-33