Home / ព័ត៌មានទូទៅ / ឯកឧត្តម​ អភិបាលខេត្ត បានអនុញ្ញាត អោយគណៈប្រតិភូ នៃគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ ខេត្តជាំងស៊ូ- ប្រទេសចិន ចូលជួប សម្តែងការគួរសម​ និងពិភាក្សាការងារ

ឯកឧត្តម​ អភិបាលខេត្ត បានអនុញ្ញាត អោយគណៈប្រតិភូ នៃគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ ខេត្តជាំងស៊ូ- ប្រទេសចិន ចូលជួប សម្តែងការគួរសម​ និងពិភាក្សាការងារ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១២ ខែ មករា ឆ្នាំ២០១៧   ឯកឧត្តម យន្ត មីន អភិបាល  នៃគណៈអភិបាលខេត្តព្រះសីហនុ បាន
អនុញ្ញាតអោយ គណៈប្រតិភូគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ខេត្តJIANG SU ដឹកនាំដោយលោក Zhao Jianjun
Deputy Director of Jiang Su Province Development and reform commission ចូលជួបសម្តែងការគួរសមនៅ
សាលា ប្រជុំគណៈអភិបាលនៃសាលាខេត្តព្រះសីហនុ។

នាឱកាសនោះផង ដែលលោក Zhao Jianjun បានមានប្រសាសន៍ពីទំនាក់ទំនងរវាងខេត្តទាំងពីរ ការអភិវឌ្ឍន៍នៃតំបន់
សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ ព្រមទាំងបានថ្លែងអំណរគុណដល់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត
ព្រះសីហនុ ដែលបានអនុញ្ញាត្តអោយលោក ព្រមទាំងគណៈប្រតិភូគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ខេត្ត ជាំងស៊ូ
ចូលសម្តែងការគួរសមនាឱកាស នេះ។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងនូវការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ ព្រមទាំង
ផ្នែកសេដ្ឋកិច្ច  រួមទាំងតំបន់ទេសចរណ៍ នៃខេត្តព្រះសីហនុទាំងមូល   ព្រមទាំងបានកោតសរសើរ  SSEZ   ដែលបានផ្ដល់
ឪកាសការងារដល់កម្មករ និងបានរួមចំណែក  ធ្វើផ្លូវ  ដាក់ភ្លើងបំភ្លឺតាមដងវិថី  រួមទាំងបានធ្វើអោយមានបណ្តាលទីក្រុង
នានានៃ ប្រទេសចិន និងក្រុមហ៊ុននានាបានមកវិនិយោគទុននាខេត្តព្រះសីហនុរបស់យើង។ (សម្បត្តិ)

meeting-with-china

meeting-with-china1

meeting-with-china2

meeting-with-china3

meeting-with-china4

meeting-with-china5

meeting-with-china6

meeting-with-china7

meeting-with-china8