ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក សុខ ភា អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូវិស័យឯកជនទៅចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ និងទទួលពានរង្វាន់ ក្នុងឱកាសដែលបេក្ខភាព “កំពង់ផែទេសចរណ៍”ខេត្តព្រះសីហនុ ជាប់ជាម្ចាស់ជ័យលាភីបង្គន់សាធារណៈអាស៊ានលើកទី៣ឆ្នាំ២០២៥-២០២៦ ដែលប្រារព្ធធ្វើនៅទីក្រុងជោហូ ប្រទេសម៉ាឡេស៉ី។